ខ្មែរប៉ុស្ដិ៍ Close

ចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី៦ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 294
ចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី៦ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម ចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី៦ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ នៅចន្លោះថ្ងៃទី៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ  ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
* សីតុណ្ណភាពអតិបរមា មានពី ៣២-៣៥ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្ត នៅទំនាបភាគកណ្ដាល និងភាគពាយ័ព្យអាចមានភ្លៀង ដោយអន្លើរក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះអាចមានភ្លៀង ដោយអន្លើរក្នុងកម្រិតបង្គួរលាយឡំ ទៅដោយផ្គរ រន្ទះ ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ណភាពអតិបរមា មានពី ៣១-៣៣ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕

អត្ថបទទាក់ទង