ខ្មែរប៉ុស្ដិ៍ Close

ក្រុមបាតុករខុសច្បាប់អតីតបុគ្គលិកណាហ្កាវើលដ៍បានដើរផុតខ្សែបន្ទាត់ក្រហម និងប្រមាថរាជការសាធារណៈ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានទូទៅ 629
ក្រុមបាតុករខុសច្បាប់អតីតបុគ្គលិកណាហ្កាវើលដ៍បានដើរផុតខ្សែបន្ទាត់ក្រហម និងប្រមាថរាជការសាធារណៈក្រុមបាតុករខុសច្បាប់អតីតបុគ្គលិកណាហ្កាវើលដ៍បានដើរផុតខ្សែបន្ទាត់ក្រហម និងប្រមាថរាជការសាធារណៈ

យោងលើការប្រមូលផ្តុំនៅថ្ងៃនេះរបស់ក្រុមបាតុករខុសច្បាប់អតីតបុគ្គលិកណាហ្កាវើលដ៍ដែលដឹកនាំដោយ ឈឹម ស៊ីថរ និងបក្ខពួកមួយចំនួនបានបង្កភាពរញ៉េរញ៉ៃ ប៉ះពាល់ដល់សណ្តាប់សាធារណៈ យ៉ាងធ្ងន់ធ្ងរ ហើយនិងថែមទាំងប្រមាថដល់អាជ្ញាធរមានសមត្ថកិច្ចដែលចុះទៅធ្វើការណៃនាំ ទៀតផង។

តាមរយៈការប្រមូលផ្តុំនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមបាតុករខុសច្បាប់ខាងលើបានយកឆ្នាំងបាយ និងចានឆ្នាំង មកធ្វើម្ហូបនៅទីសាធារណៈដែលបង្ហាញឱ្យឃើញការផ្គើនមកលើកម្លាំងសមត្ថកិច្ច ហើយនេះក៏រឹតតែបង្ហាញពីភាពអាណាធិបតេយ្យ ច្របូកច្របល់ ខូចសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់ការធ្វើដំណើរ ក៏ដូចជាការប្រកបរបទទួលទានផ្សេងៗរបស់ប្រជាពលរដ្ឋ។

មិនត្រឹមតែមកដាំបាយធ្វើម្ហូបតាមផ្លូវសាធារណៈនោះទេ ពួកគេបានដាក់មេក្រូស្រែកបង្ករភាពអណាធិបតេយ្យជាទីបំផុត ។ ជាមួយគ្នានោះពួកគេថែមទាំងបានជេរប្រមាថមកលើអាជ្ញាធរមានសមត្ថកិច្ច ដែលជារាជការសាធារណៈខណៈដែលកងកម្លាំងបានចុះទៅណែនាំ រៀបចំសណ្តាប់ធ្នាប់ទៀតផង។

សាធារណៈជនបានសង្កេតឃើញថា ក្រុមបាតុករខុសច្បាប់ទាំងនេះបានប្រព្រឹត្តជាច្រើនលើកច្រើនសារមកហើយរហូតមានការចុះផ្សាយលើសារព័ត៌មានបរទេសទៀតផងពីទង្វើបំពានច្បាប់របស់ពួកគេ ដែលត្រូវបានគេសង្ស័យថា មានបង្កប់ដោយហេតុផលនយោបាយនៅពីក្រោយខ្នង។ ភាពអានាធិបតេយ្យនេះ មហាជនបានសំណូមពរយ៉ាងទទួចឱ្យអាជ្ញាធរពាក់ព័ន្ធ គប្បីចាត់វិធានការតាមផ្លូវច្បាប់ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈផង និងការពារប្រយោជន៍ប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មនៅទៅនោះ ក៏ដូចជារក្សាកេរ្តិ៍ឈ្មោះមុខមាត់ប្រទេសជាតិផងដែរ ពីព្រោះបើសកម្មភាពបែបនេះមិនត្រូវបានចាត់វិធានការផ្លូវច្បាប់ទេនោះ នឹងគ្មានវិនិយោគិនបរទេសណានឹងហ៊ានមកវិនិយោគនៅកម្ពុជាទៀតនោះឡើយ៕

 

អត្ថបទទាក់ទង