ខ្មែរប៉ុស្ដិ៍ Close

    អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពទឹក និងប្រជាពលរដ្ឋនៅដងស្ទឹងមង្គលបូរី

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានទូទៅ 778
    អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពទឹក និងប្រជាពលរដ្ឋនៅដងស្ទឹងមង្គលបូរីអភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពទឹក និងប្រជាពលរដ្ឋនៅដងស្ទឹងមង្គលបូរី

    ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមតំណើរដោយលោក រ័ត្ន ដាសុីណង់ អភិបាល ស្រុកមង្គលបូរី មន្ត្រីសាលាស្រុក កងកម្លាំងទាំងបីប្រភេទ លោកមេឃុំ ក្រុមប្រឹក្សាឃុំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះ ពិនិត្យស្ថានភាពទឹកជំនន់ដែលស្រុងមកពីប៉ែកខាងលិចនៃឃុំសឿជាក់ស្ដែង នៅសំណង់ព្រែកសឿ ភូមិបល្ល័ង្គជ្រៃ ឃុំសឿ និងពិនិត្យសាលាបឋមសិក្សារជំនីក ឃុំសឿ ព្រមទាំងបន្តរចុះពិនិត្យស្ថានភាពទឹក តាមបណ្ដាឃុំតាមដងស្ទឹងមង្គលបូរី ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

    ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ឲ្យបានទាន់ពេលវេលាចំពោះករណីស្ថានភាពទឹកក្នុងករណីមានការហក់ឡើងខ្លាំងជាការព្រួយបារម្ភណាមួយ។

    សូមបញ្ជាក់ថា ស្ថានភាពជាក់ស្តែងគិតត្រឹមថ្ងៃនេះក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពុំទាន់មានគ្រោះទឹកជំនន់កើតឡើងនោះទេ មានតែស្ថានភាពទឹកហូរស្រុងពីទីខ្ពស់មកកាន់តំបន់ទំនាបបឹង និងស្ទឹងដែលបានធ្វើអោយស្ថានភាពមានការកើនឡើង កន្លែងខ្លះមានការជនលិចផ្លូវ និងហូរកាត់ផ្លូវត្រង់ទីតាំងមុខទឹក ទំនាប៕


    អត្ថបទទាក់ទង