ខ្មែរប៉ុស្ដិ៍ Close

    សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមកិច្ចប្រជុំ៣ប្រទេស នៅឡាវ

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1055
    សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមកិច្ចប្រជុំ៣ប្រទេស នៅឡាវសម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមកិច្ចប្រជុំ៣ប្រទេស នៅឡាវ

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ៣ ប្រទេស កម្ពុជា.វៀតណាម.ឡាវ ដែលកិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងឱកាសនោះរួមមាន៖ នាយឧត្តមសេនីយ៏ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយកចំណុះ ក្រសួងការពារជាតិ, អគ្គមេបញ្ជាការ, មេបញ្ជាការកងទ័ពជើងគោក, ជើងទឹក និងជើងអាកាសជាច្រើនរូប។

    ក្នុងគំរោងការ បំពេញការងារនោះគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំ ដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯ.ឧ នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការពារប្រទេសឡាវ និងឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការ ក្រុមប្រឹក្សាភិបាលមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រមុខរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

    គណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ក៏មានកិច្ចប្រជុំទ្វេភាគី និងពិធីចុះហត្ថលេខាលើ ពិធីសារ កិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិទាំងពីរកម្ពុជា-ឡាវ ផងដែរ។ បន្ទាប់មកគណៈប្រតិភូក៏បានចូលរួមក្នុងពិធីបើក និងទស្សនាការសម្ដែងលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា ៣ ប្រទេសកម្ពុជា.ឡាវ.វៀតណាម ដែលប្រព្រឹត្តឡើងនៅវិទ្យាស្ថានរបស់ភ័ស្តុភាណាំហ៊ុម។
    ឆ្លៀតឱកាសក្នុងការបំពេញការងារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ឆ្លៀតឱកាសអញ្ជើញទៅសំណេះសំណាលជាមួយសិក្ខាកាម និងនិស្សិត កម្ពុជា ដែលកំពុងសិក្សានៅប្រទេសឡាវផងដែរ ៕

    អត្ថបទទាក់ទង