ខ្មែរប៉ុស្ដិ៍ Close

ដោយសារកម្មវិធីមានច្រើន សម្ដេចតេជោ ហ៊ុន សែន សូមការអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅអាមេរិក និងកាណាដា ដោយសារមិនអាចរៀបចំការជួបជុំបាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 803
ដោយសារកម្មវិធីមានច្រើន សម្ដេចតេជោ ហ៊ុន សែន សូមការអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅអាមេរិក និងកាណាដា ដោយសារមិនអាចរៀបចំការជួបជុំបានដោយសារកម្មវិធីមានច្រើន សម្ដេចតេជោ ហ៊ុន សែន សូមការអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅអាមេរិក និងកាណាដា ដោយសារមិនអាចរៀបចំការជួបជុំបាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហោះសារផ្ញើសេចក្តីនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអាមេរិក និងកាណាដា និងសូមការអធ្យាស្រ័យ ដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន ដោយសារការស្នាក់នៅ ទីក្រុងញូយ៉ករបស់សម្តេច មានរយៈពេលខ្លី និងមានកម្មវិធីច្រើន។

សម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា បងប្អូនដែលរស់នៅអាមេរិក និងកាណាដាទាំងអស់ នឹងមានការយោគយល់ ចំពោះភាពមមាញឹករបស់សម្តេច។

តាមរយៈ Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា

«បងប្អូនរួមជនរួមជាតិជាទីគោពស្រឡាញ់! ថ្ងៃស្អែក២១ កញ្ញា ២០២២ ខ្ញុំនឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។ បន្ទាប់ពីនោះនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការ នៅគុយបាព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព ឯកឧត្តមស៉ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូន ដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអធ្យាស្រ័យ ដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូន បានអាស្រ័យដោយការស្នាក់នៅ ទីក្រុងញូយ៉ក មានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពីខែឧសភា ២០២២កន្លងទៅនៅទីក្រុងវ៉ាស៉ីនតុនហើយដែរ។ សង្ឃឹមថាបងប្អូននឹងមានការយោគយល់។

សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើន និងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ»៕

អត្ថបទទាក់ទង