ខ្មែរប៉ុស្ដិ៍ Close

    សម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានទូទៅ 718
    សម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិកសម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក

    នៅពេលអញ្ជើញធ្វើដំណើរទៅដល់សណ្ឋាគារស្នាក់នៅ នាទឹកដីសហរដ្ឋអាមេរិក នាល្ងាចថ្ងៃដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅទឹកដី សហរដ្ឋអាមេរិក។

    សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះវត្តមានប្រជាពលរដ្ឋដែលជាជនរួមជាតិខ្មែរទាំងអស់ ដែលបាចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកជួបសម្តេចដោយផ្ទាល់នៅពេលនេះ។

    នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «តើនេះគឺជារូបសម្តេចផ្ទាល់រឺយ៉ាងណា?» ។ ព្រោះមុនពេលមកដល់ទីក្រុងញូយ៉ក មានជនអគិតមួយចំនួនបាននិយាយថា សម្តេចឈឺដាច់សរសៃឈាម មិនបានទៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកនោះទេ។

    សម្តេចតេជោ បានអរគុណជាពន្លឹកជាថ្មីម្តងទៀត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបសម្តេចនាពេលនេះ និងបានជូនពរដល់ការធ្វើដំណរត្រឡប់ទៅលំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្តិភាព។

    ចំពោះព័ត៌មានពិស្តារ ស្តីពីសកម្មភាពសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នឹងធ្វើសេចក្តីរាយការណ៍ជូនជាបន្តបន្ទាប់នាពេលខាងមុខ៕

    អត្ថបទទាក់ទង