ខ្មែរប៉ុស្ដិ៍ Close

    ប្រសាសន៍សំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ពិភាក្សាពីការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 926
    ប្រសាសន៍សំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ពិភាក្សាពីការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ប្រសាសន៍សំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ពិភាក្សាពីការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩

    នៅព្រឹកទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២»។ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។

    នៅក្នុងឱកាសបើកសន្និសីទនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា និងសំណេះសំណាលប្រមាណ១ម៉ោង ខាងក្រោមខ្លឹមសារសំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖

    1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីតម្រង់ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណចំនួន ៤ ដំណាក់កាលរួចមកហើយ ។ នៅក្នុងគ្រប់ដំណាក់កាលនីមួយៗ រាជរដ្ឋាភិបាលតែងកំណត់ « មនុស្ស » ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង ៤ គឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ។ ជាពិសេសចាប់ពីដំណាក់កាលទី ៣ មក រាជរដ្ឋាភិបាលបានកំណត់ «មនុស្ស» ជាវិស័យអាទិភាព ចម្បងបំផុត ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ
    2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណូមពរដល់បក្សនយោបាយ បណ្តាសង្គមស៊ីវិល យោគយល់ចំពោះរាជរដ្ឋាភិបាល ដែលបានប្រកាសផ្តល់ជំនួយថវិកាដល់ប្រជាពលរដ្ឋក្រីក្រ ព្រោះនេះមិនមែនជាឃោសនាបោះឆ្នោតនោះឡើយ ពោលគឺជាការជួយប្រជាពលរដ្ឋ
    3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា នៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខ សម្តេចនឹងអញ្ជើញទៅចូលរួមប្រជុំ G20 នៅកោះបាលី ក្នុងនាមជាប្រធានអាស៊ាន, សម្តេចតេជាបានបន្ថែមថា នៅពេលចប់កិច្ចប្រជុំ G20 សម្តេចនឹងអញ្ជើញទៅ ទីក្រុងបាងកក ដើម្បីចូលរួមកិច្ចប្រជុំ APEC ក្នុងនាមប្រធានអាស៊ាន
    4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសឈានមុខមួយ ដែលបានគ្រប់គ្រង និងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ក្នុងបរិការណ៍ដែលប្រទេសជាច្រើននៅ ជុំវិញពិភពលោកនៅបន្តជួបប្រទះនឹងការឆ្លងរាលដាលនៅឡើយ រាជរដ្ឋាភិបាលបាននិងកំពុងព្យាយាមប្រែក្លាយវិបត្តិឱ្យទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាព ប្រកួតប្រជែងរបស់កម្ពុជា
    5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនោះកាលពីខែតុលា ឆ្នាំ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មីដោយមាន ការកំណត់នូវការផ្តល់ការលើកទឹកចិត្ត និងការការពារដល់វិនិយោគិនជាក់លាក់ និងច្បាស់លាស់ ក្នុងបំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងបាននិងកំពុងជំរុញការអនុវត្ត ឯកសារគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗ ដូចជាវិស័យកាត់ដេរ យានយន្ត អេឡិចត្រូនិក កសិកម្ម ទេសចរណ៍ ប្រៃសណីយ៍ និងប្រសិទ្ធភាពថាមពលជាដើម។
    6. សម្តេចតេជោ ហ៊ុន សែន សំណូមពរឱ្យពលរដ្ឋនៅឃុំព្រះដាក់រក្សាភាពស្ងប់ស្ងាត់។ សម្តេចតេជោ ប្រកាសថា សម្តេចនឹងបញ្ជូនលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកស្រី ភឿង សកុណា ទៅជួបប្រជាពលរដ្ឋ។
    7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនទាន់បានគិតគូរដល់ការរុះរើសំណង់ពលរដ្ឋ នៅក្នុងភូមិព្រះដាក់នៅឡើយនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងសិក្សាពីការស្តារបារាយខាងកើត ដែលធ្លាប់មានសមត្ថភាពស្តុកទឹករហូតដល់ ៣០ម៉ឺនម៉ែត្រគូប។ ការស្តារបារាយនេះ គឺអាចនឹងប៉ះពាល់ជាមួយពលរដ្ឋខ្លះនៅភូមិព្រះដាក់។
    8. សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ពិនិត្យ និងពិភាក្សាមើលថា តើកម្ពុជាអាចសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ដែរទេ?
    9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបាញ់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើង គឺជាគំរាមកំហែងសម្រាប់សន្តិសុខតំបន់៕

    Fresh News

    អត្ថបទទាក់ទង