ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ ពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញត្រូវបានផ្អាក តែនៅតាមបណ្តាខេត្តអាចប្រារព្ធបានធម្មតា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 675
សម្តេចតេជោ ហ៊ុន សែន ៖ ពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញត្រូវបានផ្អាក តែនៅតាមបណ្តាខេត្តអាចប្រារព្ធបានធម្មតាសម្តេចតេជោ ហ៊ុន សែន ៖ ពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញត្រូវបានផ្អាក តែនៅតាមបណ្តាខេត្តអាចប្រារព្ធបានធម្មតា

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញនៅឆ្នាំនេះ ត្រូវបានពន្យារលើកទៅឆ្នាំក្រោយវិញ ដោយសារមូលហេតុ រាជរដ្ឋាភិបាលត្រូវរៀបចំត្រៀមទទួលថ្នាក់ដឹកនាំកំពូលអាស៊ាន និងស្ថាប័នអន្តរជាតិធំជាច្រើនដែលមកពីបណ្តាប្រទេសនានា ត្រូវអញ្ជើញមកប្រជុំនៅកម្ពុជា នេះជាជំនួបប្រជុំក្នុងកិច្ចសន្ទនាសកលជាលើកទី២។ ហើយក្នុងនាមជាម្ចាស់ផ្ទះ មិនត្រឹមតែត្រៀមឯកសារសម្រាប់កិច្ចប្រជុំនោះទេ ត្រូវត្រៀមជាមុនផងដែរពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈផងដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបបែបនេះ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពីធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បើទោះបីជាពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញត្រូវបានបានពន្យារក៏ពិតមែន តែប្រជាពលរដ្ឋអាចចូលរួមសប្បាយនៅតាមបណ្តាខេត្តវិញ ពីព្រោះពិធីបុណ្យអុំទូកអាចប្រារព្ធធ្វើទៅបាននៅបណ្តាខេត្ត តាមប្រពៃណីខ្មែរ នៅតាមដងទន្លេ ស្ទឹង និងតាមដងព្រែក ជាដើម៕

អត្ថបទទាក់ទង