ខ្មែរប៉ុស្ដិ៍ Close

    កិច្ចសហការក្នុងក្របខណ្ឌសហគមន៍សង្គម-វប្បធម៌អាស៊ាន មានតួនាទីសំខាន់ នៅក្នុងការលើកកម្ពស់ស្មារតី និងកិច្ចខិតខំប្រឹងប្រែងរួម 

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 966
    កិច្ចសហការក្នុងក្របខណ្ឌសហគមន៍សង្គម-វប្បធម៌អាស៊ាន មានតួនាទីសំខាន់ នៅក្នុងការលើកកម្ពស់ស្មារតី និងកិច្ចខិតខំប្រឹងប្រែងរួម កិច្ចសហការក្នុងក្របខណ្ឌសហគមន៍សង្គម-វប្បធម៌អាស៊ាន មានតួនាទីសំខាន់ នៅក្នុងការលើកកម្ពស់ស្មារតី និងកិច្ចខិតខំប្រឹងប្រែងរួម 

    ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ “The 28th ASEAN Socio-Cultural Community Meeting (28th ASCC Council Meeting) “ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទទួលបាន ជោគជ័យលើការគ្រប់គ្រងការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានផ្តល់ឱកាសឱ្យយើង អាចចាប់ផ្ដើមឡើងវិញនូវដំណើរការសេដ្ឋកិច្ច និងសង្គមពេញលេញ ព្រមទាំងជំរុញការអនុវត្តយុទ្ធសាស្ត្រនានា សម្រាប់ការស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញ។

    សម្តេចបានបន្ថែមថា ឈរលើមូលដ្ឋាននេះ កិច្ចសហការក្នុងក្របខណ្ឌសហគមន៍សង្គម-វប្បធម៌អាស៊ាន មានតួនាទីកាន់តែសំខាន់ នៅក្នុងការលើកកម្ពស់ស្មារតី និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបន្តការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពង្រឹងសន្តិសុខ និងស្ថិរភាពនយោបាយក្នុងតំបន់ ព្រមទាំងការពង្រឹងសាមគ្គីភាពអាស៊ាន តាមរយៈការផ្ដោត ជាសំខាន់លើអាទិភាព ចំនួន ៤ គឺ៖ (១). ពង្រឹងគុណតម្លៃ ការយល់ដឹង និងអត្តសញ្ញាណអាស៊ាន។ (២). លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការផ្ដល់អំណាចទៅឱ្យស្ត្រី។ (៣). ពង្រឹងសុខភាព សុខុមាលភាព និងការគាំពារសង្គម និង (៤). ពង្រឹងសមត្ថភាព និងប្រសិទ្ធភាព ស្ថាប័នរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន៕

    អត្ថបទទាក់ទង