ខ្មែរប៉ុស្ដិ៍ Close

    គម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្មសម្រេចបាន ៣៥% ហើយ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 640
    គម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្មសម្រេចបាន ៣៥% ហើយគម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្មសម្រេចបាន ៣៥% ហើយ

    គិតត្រឹមពាក់កណ្ដាលខែតុលានេះ គម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម សម្រេចបាន ៣៥% ហើយ ដោយបច្ចុប្បន្នក្រុមការងារកំពុងជួសជុលថ្ម និងដំឡើងកាំថ្មនៅផ្នែកខាងជើង ក្រោយផ្នែកខាងត្បូង និងដំបូល ជួសជុលបានប្រមាណ ៥០%។

    លោកស្រី នេត ស៊ីម៉ន មន្រ្តីបុរាណវិទ្យា នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាបង្ការ លើកឡើងថា ការងារជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្មមានការវិវត្តន៍ច្រើន ទោះមានការរាំងស្ទះខ្លះៗដោយសារភ្លៀងក្ដី។ បច្ចុប្បន្នការងារសម្រេចបាន៣៥ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣។

    រំឮកទៅពេលមុន ស្ថានភាពខ្លោងទ្វារខាងកើតនេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលតួខ្លោងទ្វារនេះបានទ្រេត និងមានហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរ។ ដោយមើលឃើញដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឥណ្ឌា និងមានការយល់ព្រមពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានចាប់ផ្តើមជួសជុលខ្លោងទ្វារនេះវិញនៅដើមឆ្នាំ២០២២។

    ចំពោះដំណើរការជួសជុល លោកស្រី នេត ស៊ីម៉ន ពន្យល់ថា គឺត្រូវរើថ្មទាំងអស់ ដើម្បីជួសជុលពង្រឹងគ្រឹះ និងរៀបថ្មឡើងវិញ។ ស្ថានភាពថ្មមួយចំនួនតូចមានភាពពុកផុយ និងខ្លះបានបាត់ ដែលតម្រូវឱ្យប្រើប្រាស់ថ្មថ្មី តែក្នុងកម្រិតតិចតូចប៉ុណ្ណោះ៕

    អត្ថបទ៖ នាង សំណាង
    រូបភាព៖ ហាប់ គឹមអាន

    អត្ថបទទាក់ទង