ខ្មែរប៉ុស្ដិ៍ Close

    សិស្សានុសិស្សចំនួន១៨២នាក់ នៃសាលាបឋមសិក្សាក្របីរៀល បានមកទស្សនកិច្ចសិក្សានៅប្រាសាទអង្គរវត្ត

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 739
    សិស្សានុសិស្សចំនួន១៨២នាក់ នៃសាលាបឋមសិក្សាក្របីរៀល បានមកទស្សនកិច្ចសិក្សានៅប្រាសាទអង្គរវត្តសិស្សានុសិស្សចំនួន១៨២នាក់ នៃសាលាបឋមសិក្សាក្របីរៀល បានមកទស្សនកិច្ចសិក្សានៅប្រាសាទអង្គរវត្ត

    នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ សិស្សានុសិស្សចំនួន១៨២នាក់ ក្នុងនោះមានសិស្សថ្នាក់ទី៥ ចំនួន២ថ្នាក់ និងសិស្សថ្នាក់ទី៦ ចំនួន២ថ្នាក់ នៃសាលាបឋមសិក្សាក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានមកទស្សនកិច្ចសិក្សា អំពីកិច្ចការងារអភិរក្សប្រាសាទអង្គរវត្ត។

    នេះជាលើកទី១ហើយ ដែលសិស្សានុសិស្ស មកពីសាលាបឋមសិក្សាក្របីរៀល បានចូលមកទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរក្នុងតំបន់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ កាលពីខែឧសភា ឆ្នាំ២០២២នេះ។

    សូមជម្រាបផងដែរថា ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពី ការថែរក្សាបេតិកភណ្ឌ ចាប់តាំងពីឆ្នាំ២០០៧មក ក៏មានវគ្គបណ្តុះបណ្តាលមួយ ដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភណ្ឌ មានក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ៕

    អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
    រូបភាព៖លោក ហាប់ គឺមអាន

    អត្ថបទទាក់ទង