ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្លាំងប្រដាប់អាវុធ, សមាជិកបក្សប្រជាជនកម្ពុជា និងបក្សដទៃទៀត រួមគ្នាការពាររបបរាជានិយម 

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 865
    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្លាំងប្រដាប់អាវុធ, សមាជិកបក្សប្រជាជនកម្ពុជា និងបក្សដទៃទៀត រួមគ្នាការពាររបបរាជានិយម សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្លាំងប្រដាប់អាវុធ, សមាជិកបក្សប្រជាជនកម្ពុជា និងបក្សដទៃទៀត រួមគ្នាការពាររបបរាជានិយម 

    ព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញសំណេះសំណាល និង ផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង។

    សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រធានគណបក្សភ្លើងទៀន និងមន្ត្រីគណបក្សភ្លើងទៀន សូមចេញមុខបកស្រាយពីទំនាក់រវាងគណបក្សភ្លៀងទៀន និងទណ្ឌិតសម រង្ស៊ី ដែលកំពុងប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរជាទីបំផុត បើមិនមិនចង់មានបញ្ហាដល់គណបក្សភ្លើងទៀន។

    ក្នុងនោះផងដែរសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រុងប្រៀប ត្រៀមខ្លួន ទប់ទល់នឹងចលនាប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះករុណា ព្រះមហាក្សត្រ និងមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវដល់បក្សនយោបាយនានា និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមងើបឡើង ប្រឆាំងនឹងជនក្បត់ជាតិឈ្មោះទណ្ឌិត សម រង្ស៊ី ហៅអាក្បត់ជាតិ ៣ជំនាន់៕

     

    អត្ថបទទាក់ទង