ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពលរដ្ឋជិត ៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 585
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពលរដ្ឋជិត ៧ពាន់គ្រួសារ នៅខេត្តកំពង់ធំប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពលរដ្ឋជិត ៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំជិត ៧ពាន់គ្រួសារ។ ពិធីរៀបចំធ្វើឡើងនៅទីលានបាល់ទាត់ខេត្តកំពង់ធំ។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលស្រូវពូជ និងស្បៀងអាហារនេះ មានចំនួន ៦,៨៤៤គ្រួសារ មកពី ៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ភូមិ។ ស្រូវពូជដេលនឹងប្រគល់ជូនប្រជាពលរដ្ឋមានចំនួន ៦៨៤,៤០០គីឡូក្រាម រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ អង្ករ ត្រីខ មី និងថវិកាមួយចំនួនទៀត។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  1. ជាកិច្ចចាប់ផ្តើមកិច្ចសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនប្រជាអ្នកខេត្តកំពង់ធំ។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ តែងតែយកព្រះទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។
  3. ដោយថ្ងៃនេះជាខួប១៨ព្រះវស្សានៃការយាងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន បានសូមថ្វាយព្រះពរដល់ព្រះមហាក្សត្រខ្មែរ និងបានថ្លែងថា ក្នុងរយៈពេល១៨ព្រះវស្សានេះ ព្រះអង្គបានគ្រងរាជសម្បត្តិ និងនាំមកនូវសុខសន្តិភាព និងភាពសុខសប្បាយជូនប្រជារាស្ត្រខ្មែរទូទាំងនគរ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែករួមគ្នា ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលទឹកជំនន់។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅកៀកកិតជាមួយប្រជាពលរដ្ឋរាល់ពេលមានទុក្ខ។
  6. ពេលធ្វើដំណើរតាមយន្តហោះសម្តេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា ទឹកនៅច្រើនតាមវាលស្រែ ជាអំណោយផលល្អសម្រាប់ការធ្វើស្រែឡើងវិញ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកការលំបាកក្នុងគ្រួសាររបស់សម្តេច ពេលជួបគ្រោះទឹកជំនន់ កាលសម្តេចនៅក្មេង។ សម្តេចតេជោ រំលឹកថា ឪពុកសម្តេចបានស្រក់ទឹកភ្នែកពេលមុជទឹកដកស្រូវមករលួយអស់។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមពីបទពិសោធន៍ដ៏លំបាកនេះ ធ្វើឱ្យសម្តេចយល់យ៉ាងច្បាស់ពីការលំបាករបស់ប្រជាកសិរ ហើយក៏ធ្វើឱ្យសម្តេចដាក់ចេញគោលនយោបាយជាច្រើន ដើម្បីលើកស្ទួយកសិកម្ម ក្រោយពេលសម្តេចធ្វើនាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥។
  9. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសង្ឃឹមថា នឹងបន្តបោះឆ្នោតជូនបក្សប្រជាជនទៀត នៅឆ្នាំ២០២៣។
  10. សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរទៅប្រជាពលរដ្ឋថា ពេលមានទុក្ខ គឺតែងតែមានការជួយពីសំណាក់មន្ត្រីបក្សប្រជាជនកម្ពុជា ហេតុអ្វីពេលបោះឆ្នោតបោះឱ្យគេដែលគ្រាន់តែចុះមកនិយាយ?
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាជាតិឆ្នាំ២០២៣ គឺជាថវិកាជួយមនុស្ស និងដើម្បីកំណើន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបន្តបញ្ចេញថវិកាជាច្រើន ដើម្បីចិញ្ចឹមប្រជាពលរដ្ឋ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
  13. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈវ៉ាក់សាំងនៅសល់ក្នុងឃ្លាំងប្រមាណ ៨លានដូស។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាប្រកាន់របបរាជានិយម មិនត្រូវបណ្តែតបណ្តោយឱ្យមានការប្រមាថចំពោះព្រះមហាក្សត្រនោះឡើយ។
  15. សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ។
  16. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ជនទាំងឡាយកុំភ្ជាប់ខ្លួនជាមួយក្រុមជនក្បត់ជាតិ។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានអញ្ជើញលោកពូទីន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន តែមិនទាន់មានការឆ្លើយតប។
  18. សម្តេចតេជោ ហ៊ុន សែន អរគុណគណបក្សនយោបាយទាំងអស់ ដែលបានចេញមកថ្កោលទោសជនក្បត់ជាតិចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ៕

Fresh News

អត្ថបទទាក់ទង