ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន៖ កុំនិយាយដល់ការអភិវឌ្ឍ ប្រសិនបើគ្មានសន្តិភាព និងធនធានមនុស្សទេ

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 841
    សម្តេចតេជោ ហ៊ុន សែន៖ កុំនិយាយដល់ការអភិវឌ្ឍ ប្រសិនបើគ្មានសន្តិភាព និងធនធានមនុស្សទេសម្តេចតេជោ ហ៊ុន សែន៖ កុំនិយាយដល់ការអភិវឌ្ឍ ប្រសិនបើគ្មានសន្តិភាព និងធនធានមនុស្សទេ

    ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន

    បានថ្លែងថា យើងមិនអាចនិយាយដល់ការអភិវឌ្ឍបានទេ ប្រសិនបើគ្មានសន្តិភាព និងគ្មានធនធានមនុស្សនោះទេ។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវតែខិតខំវិនិយោគឱ្យបានច្រើនបន្ថែមទៀត ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះថាបើសិនគ្មានធនធានមនុស្សទេ ប្រទេសជាតិយើងមិនអាចអភិវឌ្ឍន៍បានឡើយ។

    សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ថ្មីៗនេះ គណៈរដ្ឋមន្រ្តី បានអនុម័តលើច្បាប់ថវិកា ដែលច្បាប់នេះ ផ្តោតអាទិភាពទៅលើការចំណាយលើធនធានមនុស្ស និងសុខាភិបាល៕



    អត្ថបទទាក់ទង