ខ្មែរប៉ុស្ដិ៍ Close

    សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS និង CLMV

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកសារ 861
    សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS និង CLMVសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS និង CLMV

    នៅព្រឹកនេះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍របស់កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំ រដ្ឋមន្ត្រីទេសចរណ៍យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាងវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ ហៅកាត់ថា ACMECS លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ហៅកាត់ថា CLMV លើកទី៦។

    កិច្ចប្រជុំនេះរៀបចំឡើងនៅលើកទឹកដីអង្គរ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍ និងអ្នកប្រតិបត្តិករមកពីប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនបានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកិច្ចប្រជុំទាំងពីរដោយផ្ទាល់នោះទេ ជំនួសដោយការថ្លែងសុន្ទរកថាបើកតាមវីដេអូ។

    ក្នុងសុន្ទរកថាបើកកិច្ចប្រជុំនេះ សម្តេចតេជោ បានសម្តែងការស្វាគមន៍ការស្វាគមន៍យ៉ាងកក់ក្តៅចមពោះវត្តមានរបស់គណៈប្រតិភូជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ។

    សម្តេចតេជោ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ បង្ហាញនូវសាមគ្គីភាពក្នុងតំបន់ ជាពិសេសជាឱកាសដែលថ្នាក់ដឹកនាំទេសចរណ៍ ACMECS និង CLMV ធ្វើការវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យទេសចរណ៍ និងដាក់ចុះយុទ្ធសាស្ត្រសមស្របក្នុងការស្តារឡើងវិញ និងបង្កើនកិច្ចសហប្រិតបត្តិការថែមទៀត។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ថ្នាក់ដឹកនាំទេសចរណ៍ ACMECS និង CLMV តាមរយៈកិច្ចប្រជុំពីរឆ្នាំម្តង បានជំរុញឱ្យមានកំណើននៃលំហូរទេសចររវាងប្រទេសជាសមាជិក។

    ខាងក្រោមជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ថ្លែងបើកកិច្ចប្រជុំទាំងពីរនាព្រឹកថ្ងៃនេះ ៖

    អត្ថបទទាក់ទង