ខ្មែរប៉ុស្ដិ៍ Close

    ស្ត្រីទីមួយនៃបណ្តាប្រទេសអាស៊ាន ធ្វើទស្សនកិច្ចមកកាន់បណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 970
    ស្ត្រីទីមួយនៃបណ្តាប្រទេសអាស៊ាន ធ្វើទស្សនកិច្ចមកកាន់បណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជាស្ត្រីទីមួយនៃបណ្តាប្រទេសអាស៊ាន ធ្វើទស្សនកិច្ចមកកាន់បណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា

    នៅវេលាម៉ោង៩៖៤០ នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីទី១ ដែលជាភិរយារបស់ប្រមុខដឹកនាំ នៃប្រទេសអាស៊ាន បានធ្វើទស្សនកិច្ចមកកាន់បណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

    លោកស្រី អ៊ីរីណា ចូកូ វីដូដូ ភរិយារបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ, លោកស្រី ស៊ីចាន់ វីផាវ៉ាន់ ភរិយារបស់នាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់, លោកស្រី ល្វីស អារ៉ាណេតា ម៉ាកូស ភរិយារបស់ប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស ជូនៀ, លោកស្រី ណារ៉ាផន ចាន់អូចា ភរិយារបស់នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា, លោកស្រី ហីលដឺហ្គាដ វ៉ាប ស្តូល ភរិយារបស់ប្រធានស្ថាប័នវេទិកាសេដ្ឋកិច្ចពិភពលោក, លោកស្រី ខេង សំវ៉ាដា ភរិយាលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូចំនួន១៧រូបទៀត បានអញ្ជើញមកទស្សនកិច្ច នៅបណ្ណាល័យសម្ដេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

    វត្តមានរបស់ស្ត្រីទី១នៃប្រទេសអាស៊ាន មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត និងឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ ជែលដ្រេស អតីតលេខាផ្ទាល់ និងជាអ្នកសរសេរប្រវត្តិរបស់ សម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ៕

    Fresh News

    អត្ថបទទាក់ទង