ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានឹងរៀបចំពិធីបើក និងបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោឆាប់ៗនេះ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1645
កម្ពុជានឹងរៀបចំពិធីបើក និងបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោឆាប់ៗនេះកម្ពុជានឹងរៀបចំពិធីបើក និងបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោឆាប់ៗនេះ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីបើក និងពិធីបិទការប្រកួងកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំពីធីបើក និងពិធីបិទការប្រកួតកីឡាជាតិលើកទី៣នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នគ្រប់ប្រភេទជុះវិញទីតាំងប្រារព្ធកម្មវិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់​កំណាត់​មហាវិធី​ឈ្នះឈ្នះពីគល់ស្ពានព្រែព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់បញ្ចប់​កម្មវិធីសម្រាប់ថ្ងៃនីមួយៗ។

អត្ថបទទាក់ទង