ខ្មែរប៉ុស្ដិ៍ Close

គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយអាស៊ី ដើម្បីសន្តិភាព

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 102
គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយអាស៊ី ដើម្បីសន្តិភាព គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយអាស៊ី ដើម្បីសន្តិភាព

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានសម្ព័ន្ធស្រ្តី (Women’s Wing)នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមក្នុងមហាសន្និបាតលើកទី១១ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ក្រោមមូលបទ “តួនាទីរបស់គណបក្សនយោបាយ ក្នុងការពង្រឹងកិច្ចពិភាក្សាដើម្បីសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការក្នុងសកលលោក ”។

មហាសន្និបាតនេះត្រូវបានរៀបចំឡើងដោយគណបក្ស AK Party នៃសាធារណៈរដ្ឋតួកគី ក្នុងគោលបំណងដើម្បីលើកកម្ពស់ទស្សនវិស័យរបស់ICAPPដើម្បីស្ថិរភាព និងវិបុលភាពនៃសហគមន៍អាស៊ី និងលើកកម្ពស់ការយល់ដឹងទៅវិញទៅមក ក្នុងចំណោមប្រជាជនក្នុងតំបន់ តាមរយៈការបង្កើនការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករវាងបណ្តាគណបក្សនយោបាយ។

ក្នុងនោះ លោកជំទាវកិត្តិបណ្ឌិត បានធ្វើបទអន្តរាគមន៍ អំពីតួនាទីដ៏សំខាន់នៃបណ្តាគណបក្សនយោបាយ ក្នុងការកសាងសន្តិភាព និងវិបុលភាព តាមរយៈការបើកទូលាយឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ប្រកបដោយបរិយាប័ន្ន និងសាមគ្គីភាព ប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត។ ទន្ទឹមនោះ លោកជំទាវកិត្តិបណ្ឌិតក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ប្រធានគណបក្ស ក្នុងការលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយនានា ដើម្បីសន្តិភាព និងវិបុលភាព ទាំងក្នុងតំបន់ និងសកលលោក។

អត្ថបទទាក់ទង