ខ្មែរប៉ុស្ដិ៍ Close

សហរដ្ឋអាមេរិក គឺជាប្រទេសឈានមុខគេ ក្នុងការប្រគល់វត្ថុបុរាណមកកម្ពុជាវិញ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 667
សហរដ្ឋអាមេរិក គឺជាប្រទេសឈានមុខគេ ក្នុងការប្រគល់វត្ថុបុរាណមកកម្ពុជាវិញសហរដ្ឋអាមេរិក គឺជាប្រទេសឈានមុខគេ ក្នុងការប្រគល់វត្ថុបុរាណមកកម្ពុជាវិញ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហរដ្ឋអាមេរិក គឺជាប្រទេសដែលឈានមុខគេក្នុងការប្រគល់វត្ថុបុរាណដែលបានបាត់បង់កន្លងមកឱ្យមកប្រទេសកម្ពុជាយើងវិញ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងជំនួបរវាងសម្តេចតេជោ និងឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានកន្លងមក ប្រធានាធិបតីសហរដ្ឋអាមេរិក បានសន្យាថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការស្វែងរក និងប្រគល់វត្ថុបុរាណមកឱ្យកម្ពុជាវិញ៕

អត្ថបទទាក់ទង