ខ្មែរប៉ុស្ដិ៍ Close

ចាប់ពីថ្ងៃទី ២៣-២៩ ខែវិច្ឆិកា ទូទាំងប្រទេស អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 950
ចាប់ពីថ្ងៃទី ២៣-២៩ ខែវិច្ឆិកា ទូទាំងប្រទេស អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរចាប់ពីថ្ងៃទី ២៣-២៩ ខែវិច្ឆិកា ទូទាំងប្រទេស អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ

រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា ក្នុងរយៈពេល ១សបា្តហ៍ទៅមុខនេះ កម្ពុជានឹងទទួលនូវឥទ្ធិពលដូចតទៅ៖

  • នៅថ្ងៃទី ២៣-២៤ ខែវិច្ឆិកា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្ម។
  • បន្តពីថ្ងៃទី ២៤-២៩ ខែវិច្ឆិកា បណ្តាខេត្តភាគខាងលើ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។ ឯរាជធានី-បណ្តាខេត្តនៅភាគខាងក្រោម នៅបន្តទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១. តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
  • នៅចន្លោះថ្ងៃទី២៣-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ
  • នៅចន្លោះថ្ងៃទី២៥-២៩ អាចមានភ្លៀងក្នុងកម្រិតតិចតួច

២. តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
  • នៅចន្លោះថ្ងៃទី២៣-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយ ផ្គរ រន្ទះ
  • នៅចន្លោះថ្ងៃទី២៥-២៩ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច

៣. តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
  • នៅចន្លោះថ្ងៃទី២៣-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្គួរលាយឡំទៅដោយ ផ្គរ រន្ទះ ផ្ទៃសមុទ្រមានខ្យល់បក់ខ្លាំង និងរលក័សមុទខ្ពស់។
  • នៅចន្លោះថ្ងៃទី២៥-២៩ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច៕

អត្ថបទទាក់ទង