ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរាប្រជុំគណៈកម្មការដឹកនាំបច្ចេកទេសគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 595
    អាជ្ញាធរជាតិអប្សរាប្រជុំគណៈកម្មការដឹកនាំបច្ចេកទេសគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចអាជ្ញាធរជាតិអប្សរាប្រជុំគណៈកម្មការដឹកនាំបច្ចេកទេសគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច

    អាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងដែលជាសហប្រធាន នៃគណៈកម្មការដឹកនាំបច្ចេកទេសគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នាប្រាសាទមេបុណ្យខាងលិច។

    គោលបំណងនៃកិច្ចប្រជុំគឺដើម្បីតាមដានពិនិត្យលើវឌ្ឍនភាពការងារនាពេលកន្លងមក និងសម្រេចកំណត់ទិសដៅជាបន្តទៀតអំពីផែនការសកម្មភាពដើម្បីជួសជុល អភិរក្សប្រាសាទមេបុណ្យខាងលិច នៅឆ្នាំ២០២៤ ខាងមុខ។

    សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Pierre Vincent ទីប្រឹក្សាវប្បធម៌ និងសហប្រតិបត្តិការនៃស្ថានទូតបារាំង ក្នុងនាមជាសហប្រធាននៃក្រុមការងារបច្ចេកទេសដឹកនាំគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច លោកជំទាវ ចៅស៊ុន កិរិយា ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមអ្នកបច្ចេកទេសមួយចំនួនទៀត៕

    អត្ថបទ៖ ឆាយ ផាន់នី
    រូបភាព៖ លោក គង់ សុវណ្ណ

    អត្ថបទទាក់ទង