ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាចម្រាញ់រ៉ែមាសបាន ៤ ៨២៥ គីឡូក្រាម ក្នុងខេត្ដចំនួន ៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានទូទៅ 852

គិតមកដល់ពេលនេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ៤,៨២៥គីឡូក្រាមហើយ នៅទីតាំងចំនួន៤ ដែលក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែមាស នៅក្នុងខេត្ដចំនួន៣ រួមមាន៖ ខេត្តព្រះវិហារ, ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ នេះបើតាមបញ្ជាក់ឲ្យដឹងពីលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល​។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន​នៃក្រសួងរ៉ែ និងថាមពល នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ុយ សែម បានបញ្ជាក់ថា មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៤ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាស នៅក្នុងប្រទេសកម្ពុជា និងទទួលបានលទ្ធផលរួមមាន៖

  1. ក្រុមហ៊ុន Xing Yuan Kanng Yeak មានទីតាំងនៅតំបន់អូរខ្លិកខ្លក់​ ស្រុកសំបូរ ខេត្តក្រចេះ ចម្រាញ់រ៉ែមាស បានចំនួន ២២ គីឡូក្រាម ដែលជាមាសទឹក១០ និងលក់ក្នុងប្រទេសកម្ពុជា។
  2. ក្រុមហ៊ុន Xinshan Industrial Cambodia មានទីតាំងនៅតំបន់ភ្នំម្លុង ឃុំរមទម ស្រុករវៀង ​ខេត្តព្រះវិហារ ចម្រាញ់រ៉ែមាស បានចំនួន ៤៥ គីឡូក្រាម។
  3. ក្រុមហ៊ុន Delcom Kampuchea មានទីតាំងនៅតំបន់ភ្នំអន្លុង ​ស្រុករវៀង ខេត្តព្រះវិហារ ចម្រាញ់រ៉ែមាស បានចំនួន ១៦០ គីឡូក្រាម។
  4. ក្រុមហ៊ុន Renaissance Minerals មានទីតាំងនៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ចម្រាញ់រ៉ែមាសបានចំនួន ៤,៥៩៨ គីឡូក្រាម។
  5. សូមបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ជាក្រុមហ៊ុនរបស់ប្រទេសអូស្ដ្រាលី និងជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ អាចចាប់ផ្ដើមផលិតមាសជាលើកដំបូងនៅប្រទេសកម្ពុជា។

ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ នាពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជាង១ឆ្នាំហើយ៕

Fresh News

អត្ថបទទាក់ទង