ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងលើប្រាសាទភ្នំបាខែង

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 702
    អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងលើប្រាសាទភ្នំបាខែងអាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងលើប្រាសាទភ្នំបាខែង

    ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាសហការជាមួយវិស័យឯកជន បានរៀបចំពិធីបួងសួងលើប្រាសាទភ្នំបាខែង តាមទំនៀមបែបពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ អញ្ជើញចូលរួមនាពេលនោះមាន ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកជំទាវឧកញ៉ាមហាឧបាសិកាកិត្ដិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ព្រះសង្ឃ យាយជី តាជី និងមន្រ្តីអ្នកមុខ អ្នកការជាច្រើនរូបទៀត។

    ពិធីបួងសួងនេះ រៀបចំឡើងក្នុងគោលបំណងរំលឹកគុណ និងឧទ្ទិសកុសលដល់អតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ បុព្វការីជន ដែលបានកសាង និងថែរក្សាប្រាសាទបុរាណទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរទុកឱ្យកូនខ្មែរជំនាន់ក្រោយ ព្រមទាំងសុំសេចក្តីសុខ សន្តិភាព ជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិកម្ពុជាទាំងមូល៕

    អត្ថបទទាក់ទង