ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានផ្លូវ មានស្ពាន ជាការតភ្ជាប់រវាងសេចក្តីប្រាថ្នា និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 582
    សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានផ្លូវ មានស្ពាន ជាការតភ្ជាប់រវាងសេចក្តីប្រាថ្នា និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋសម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានផ្លូវ មានស្ពាន ជាការតភ្ជាប់រវាងសេចក្តីប្រាថ្នា និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ រួមជាមួយនឹងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់ តភ្ជាប់ទំនាក់ទំនង និងក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋ រស់នៅត្រើយខាងលិច ទាំងតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសានមកកាន់ទីប្រជុំជនផងដែរ។

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ។

    សូមជម្រាបជូនថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់មួយខ្សែរមានប្រវែង ១ ៧៦១ ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅ ត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដែលមានតម្លៃប្រមាណជាង១១៤លានដុល្លារអាមេរិក ដែលជាថវិការក្រោមក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន៕


    អត្ថបទទាក់ទង