ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា នឹងប្រើសិទ្ធិតាមផ្លូវតុលាការដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនឯង

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 474
    សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា នឹងប្រើសិទ្ធិតាមផ្លូវតុលាការដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនឯងសម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា នឹងប្រើសិទ្ធិតាមផ្លូវតុលាការដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនឯង

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹងប្រើសិទ្ធិតាមផ្លូវតុលាការដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនឯង ព្រោះគណបក្សប្រជាជន មិនអាចទទួលយកបាននោះទេនូវការចោទប្រកាន់ទាំងឡាយថា ជាចោរលួចសន្លឹកឆ្នោតនោះ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យប្រមាណ ១,២០០ នាក់។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពាក្យចោទប្រកាន់ទាំងឡាយថា គណបក្សប្រជាជនកម្ពុជាគឺជាចោរលួចសន្លឹកឆ្នោតនោះ ល្មមបញ្ចប់ហើយ ប្រសិនមិនបញ្ចប់ទេ គណបក្សប្រជាជនកម្ពុជានឹងបញ្ចប់អ្នកដែលចោទប្រកាន់តាមផ្លូវតុលាការជាមិនខាន។

    សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បុគ្គលទាំងឡាយ ក៏មិនអាចនិយាយចោទប្រកាន់បំភ្លៃបង្កាច់បង្ខូចទៅលើប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជាបានដែរដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «បើចង់ឈ្នះ និយាយតែពីបក្សខ្លួនឯងទៅ ចាំបាច់អីទៅបង្អាប់គណបក្សរបស់គេនោះ? គណបក្សប្រជាជនកម្ពុជា នឹងប្រើសិទ្ធិតាមផ្លូវតុលាការដើម្បីការពារយុត្តិធម៌របស់ខ្លួន»៕

    អត្ថបទទាក់ទង