ខ្មែរប៉ុស្ដិ៍ Close

    សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជម្លោះសាសនាកំពុងតែកើតមានឡើងរ៉ាំរ៉ៃដែលមិនអាចដោះស្រាយបាននៅក្នុងបណ្តាប្រទេសមួយចំនួន

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 435
    សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជម្លោះសាសនាកំពុងតែកើតមានឡើងរ៉ាំរ៉ៃដែលមិនអាចដោះស្រាយបាននៅក្នុងបណ្តាប្រទេសមួយចំនួនសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជម្លោះសាសនាកំពុងតែកើតមានឡើងរ៉ាំរ៉ៃដែលមិនអាចដោះស្រាយបាននៅក្នុងបណ្តាប្រទេសមួយចំនួន

    ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា ដែលពិធីនេះ ត្រូវរៀបចំធ្វើឡើង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះសាសនាកំពុងតែកើតមានឡើងរ៉ាំរ៉ៃដែលមិនអាចដោះស្រាយបាននៅក្នុងបណ្តាប្រទេសមួយចំនួន ដែលបញ្ហានេះមិនមែនជារឿងងាយធ្វើនោះទេ ប៉ុន្តែកម្ពុជាអាចធ្វើបាន ហើយកំពុងមានសុដុមនីយកម្មនិងកិច្ចសហការល្អពីសំណាក់សាសនិកនៃគ្រប់សាសនាទាំងអស់។

    សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថា គ្រប់សាសនាទាំងអស់នៅកម្ពុជាមានការរីកចម្រើន និងរួមរស់ជាមួយគ្នា ប្រកបដោយការយោគយល់ អធ្យាស្រ័យ និងគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌សន្តិភាព។

    សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងអស់រយៈពេលជាង៣ទសវត្សមកនេះ ជាពិសេសការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យយើងទាំងអស់គ្នាឈ្នះនូវរាល់ការលំបាក និងឧបសគ្គតូចធំជាច្រើនរាប់មិនអស់ រួមទាំងការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ក្នុងបុព្វហេតុថែរក្សាសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ឱ្យឈានឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាព ប្រកបដោយចីរភាពក្នុងទិសដៅធានាឱ្យព្រះរាជាណាចក្រកម្ពុជា អាចក្តាប់ជាប់នូវជោគវាសនារបស់ខ្លួន ហើយអាចចូលប្រឡូកដោយស្មើភាពនិងស្មើសិទ្ធិនៅក្នុងគ្រប់កិច្ចការតំបន់ និងអន្តរជាតិ៕

    អត្ថបទទាក់ទង