ខ្មែរប៉ុស្ដិ៍ Close

    ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជិត ១០០គ្រួសារ ទទួលបានអំណោយស្បៀងសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាល

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 800
    ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជិត ១០០គ្រួសារ ទទួលបានអំណោយស្បៀងសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាលពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជិត ១០០គ្រួសារ ទទួលបានអំណោយស្បៀងសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាល

    នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ នៅបរិវេណសាលាក្រុងពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាននាំយក អំណោយជាស្បៀងសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង ចំនួន៨៩គ្រួសារ មកពីសង្កាត់រលាប សង្កាត់ចំរើនផល និងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

    អត្ថបទទាក់ទង