ខ្មែរប៉ុស្ដិ៍ Close

រូបភាពញាក់សាច់ជាច្រើនសន្លឹក!! នីឡាបានបង្ហាញសាច់សខ្ជី និងភាពសិចសុីរបស់ខ្លួន

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 12175

កម្រ​បានឃើញ​តារា​កំប្លែង​វ័យក្មេង វ៉ាន់ នី​ឡា បញ្ចេញ​ភាព​សិិច​ស៊ី​ខើចលើ ​ខើច​ក្រោម​ណាស់បើទោះបីជា​​ នាងចូល​រួម​ក្នុង​កម្មវិធី​អ្នកសិល្បៈ​ក្តី ក៏​គេ​មិនដែល​ឃើញ​នាង​គ្រង​នូវ​ឈុត​សិច​ស៊ី​ខ្លាំង​ដែរ ។ តែ​យ៉ាងណា កាលពីពេលថ្មីៗនេះ​​តារា​កំប្លែង​ស្រី វ៉ាន់ នី​ឡា បែរជា​បង្ហាញនូវរូបថតសិច​ស៊ី​ បញ្ចេញ​សាច់​សខ្ចី​របស់ខ្លួនគួរ​ជាទី​បេតីនៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កប​ង្ក​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅវិញ ។​

ពិតណាស់ បើ​ទោះបី​ខ្លួន​ជាតា​រា​ស្រី​ម្នាក់ ​ដែល​ទើបនឹង​ធំ​ពេញវ័យ​យ៉ាងណាក៏ដោយ ប៉ុន្តែ​កន្លងមក​ គេ​ក៏​មិនដែល​បាន​ប្រទះឃើញ​តារា​កំប្លែង វ៉ាន់ នី​ឡា លេងខ្លួន​ក្នុង​ភាព​សិច​ស៊ី​-​ស៊ី​អារម្មណ៍​ទាក់ភ្នែក​មហាជន​ដែរ ។
ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នាពេល​ថ្មីៗ​នេះ ស្រាប់តែ​តារា​កំប្លែង​ល្បីឈ្មោះ វ៉ាន់ នី​ឡា បាន​បញ្ចេញ​រូបថត​សម្ញែង​សាច់​សខ្ចី​ ដូច​បណ្តូលចេក​ប៉ុន្មាន​សន្លឹក ​ដែល​នាង​បាន​រំលេច​ក្នុង​អាង​ហែល​ទឹក ក៏ដូចជា​នៅលើ​ឆ្នេរ​ខ្សាច់​ស​ស្អាត​ ក្រោម​កំដៅថ្ងៃ​ដ៏​ស្រទន់ យ៉ាង​ស្រស់ស្អាត និង ទាក់ភ្នែក​បំផុត ។

ការ​បង្ហោះ​រូបថត​ដ៏​ទាក់ទាញ​របស់​តារា​កំប្លែង​ស្រី​វ័យក្មេង វ៉ាន់ នី​ឡា នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះដែរ ក៏មាន​មហាជន​អ្នកគាំទ្រ​ជាច្រើន​លើកសរសើរ​ពី​សម្រស់​ដ៏​ស្រស់​សោភា និង ការថែរក្សា​សុខភាព​ស្បែក​របស់​នាង​ដែរ​ថា ស្រស់ស្អាត និង ស​ម៉ដ្ឋ​រលោង​គួរ​ជាទី​ពេញចិត្ត​ណាស់ ។ ហើយ​ជាមួយគ្នានេះ ​ក៏មាន​ប្រិយមិត្ត​បុរសៗ​ខ្លះ​និយាយ​បញ្ចើ​នាងថា តារា​កំប្លែង​ស្រី វ៉ាន់ នី​ឡា ស្រស់ស្អាត​ឡើង​ខ្ញង់​តែម្តង បើ​នរណា​មិនបាន​ឃើញ​នោះ​ច្បាស់​ជា​នឹក​ស្តាយក្រោយជា​មិន​ខាន ។