ខ្មែរប៉ុស្ដិ៍ Close

    មិនដែលស្មានដល់សោះ !!! ម៉ាក សែន​​សូនី​តា (TOTA) មានតម្លៃខ្លួនថ្លៃយ៉ាងនេះ

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 4356

    (ភ្នំពេញ)៖ ថ្មីៗនេះ មានការលើកឡើងតៗគ្នាមកថា តម្លៃខ្លួនថតសំអាងការ របស់តារាសម្ដែងរូបស្រស់ ញញឹមមានមន្តស្នេហ៍ កញ្ញា ម៉ាក សែន សូនីតា កំពុងតែហក់ឡើងថ្លៃ ខ្ពស់ជាងដល់ទៅពីរដង បើប្រៀបទៅនឹងតម្លៃខ្លួន របស់តារាចម្រៀងល្បី សុគន្ធ និសា ដែលធ្វើឲ្យមហាជន ជាពិសេសអ្នករស់នៅក្នុងពិភពសំអាងការ សម្ដែងការភ្ញាក់យ៉ាងខ្លាំង បន្ទាប់់ពីបានទទួលដំណឹងនេះ ខណៈដែលកន្លងមក តារាចម្រៀងសុគន្ធ និសា ក៏មានតម្លៃខ្លួនថ្លៃមិនធម្មតាដែរ។

    ប៉ុន្មានថ្ងៃមកនេះ រូបភាពរបស់តារាសម្ដែង ម៉ាក សែនសូនីតា ហាក់ធ្វើឲ្យរង្គោះរង្គើពេញបណ្ដាញសង្គម ខណៈដែលសម្រស់របស់នាង ហាក់កាន់តែស្រស់ស្អាតខ្លាំងឡើងៗ ប្រៀបបានទេពធីតាឋានកណ្ដាល រហូតមានទីផ្សារដល់ទៅក្រៅប្រទេសទៀតផង ដោយសារតែរូបសម្រស់នេះ។ តារាសម្ដែង ម៉ាក សែនសូនីតា ជាតារាមួយរូបដែលមានទីផ្សារខ្ពស់ និងឈរលំដាប់ជួរមុខ។ ដូចនេះតម្លៃខ្លួន សម្រាប់ការថតរឿងនីមួយៗ និងថតពាណិជ្ជកម្មផ្សេងៗ មិនមែនថោកនោះទេ ព្រោះនាងស្អាត និងមានសមត្ថភាព សម្ដែងបានល្អ ហើយស៊ីថ្លៃរាប់ពាន់ដុល្លាឯណោះ ក្នុងមួយរឿងៗ។

    ចំណែកតម្លៃខ្លួន ក្នុងការថតស្ពតពាណិជ្ជកម្មវិញ ក៏ថ្លៃមិនធម្មតាដែរ ពោលគឺ ម៉ាក សែនសូនីតា ជាតារានាំមុខក្នុងវិស័យពាណិជ្ជកម្មមួយរូប ខណៈការថតស្ពត មានកុងត្រាត្រឹមត្រូវ។ ក្នុងនោះការថត ផ្សាយហាងសំអាងការវិញ មិនដល់ខ្ទង់ពាន់ដុល្លារនោះទេ។ ប៉ុន្តែចង់ដឹងទេថា នាងស៊ីថ្លៃប៉ុន្មាន? ប្រភពពីអ្នករៀបចំកម្មវិធីមួយ បានទំលាយតម្លៃខ្លួនថា ម៉ាក សែនសូនីតា ស៊ីថ្លៃ ៨០០ដុល្លារ ក្នុងមួយថ្ងៃរយៈពេលពីម៉ោង ៨ព្រឹក ដល់៥ល្ងាច សម្លៀកបំពាក់ត្រឹម១០ឈុត ចុះក្រោម ដែលតំលៃនេះថ្លៃជាង សុគន្ធ និសា ទៅទៀត ព្រោះសុគន្ធ និសា ថតសំអាងការ មានតម្លៃខ្លួនត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ។

    ម៉ាក សែនសូនីតា ហៅតូតា ធ្លាប់បាននិយាយដោយផ្ទាល់ថា នាងមិនយកតម្លៃទាបជាងនេះទេ ព្រោះថតសំអាងការហត់ណាស់ ផ្លាស់ប្ដូរសម្លៀកបំពាក់ច្រើន ហើយធ្ងន់ៗណាស់ ដូរសក់ ដូរក្រែម ពិតជាហត់ជាងការសម្ដែងឆ្ងាយណាស់។ បើមិនបានតម្លៃដូចខាងលើនេះ នាងមិនទទួលថតឡើយ ព្រោះមិនសមនឹងកំលាំង។ ម្យ៉ាងទៀត ម៉ាក សែនសូនីតា មិនសូវចូលចិត្ត ថតសំអាងការនោះទេ ព្រោះពេលខ្លះ គេបានតែងខ្លួននាង ចេញជាមនុស្សវ័យចំណាស់ក៏មាន។

    ក្រៅពីរូបសម្រស់ដ៏ទាក់ទាញរបស់នាង ម៉ាក សែនសូនីតា តារាសម្ដែងរូបនេះ ក៏មានអាជីវកម្មច្រើនផ្ទាល់ខ្លួន ដូចជាក្រុមតន្ត្រី ដែលនាងតែងតែជួលឲ្យ លោក យ៉ែម សំអូន និង អេឡិច ចាន់ត្រា ជាដើម ហើយប្រាក់ចំណូល ធ្វើឲ្យនាងក្លាយជាសេដ្ឋីនី លើទឹកដីតាខ្មៅទៅហើយ ខណៈដែលគ្រួសារជាអ្នកមានទ្រព្យស្រាប់ មិនធ្វើឲ្យនាងពិបាកឡើយ៕

    ប្រភព៖ http://khmernews4info.blogspot.com