
របៀបដែលប្រទេសកំពុងអភិវឌ្ឍន៍អាចទទួលបានហេដ្ឋារចនាសម្ព័ន្ធដែលពួកគេត្រូវការ
វិបត្តិសកលដែលយើងគ្រប់គ្នាកំពុងប្រឈមមុខ បាននាំយើងទៅកាន់ពេលវេលាដ៏សំខាន់មួយក្នុងការអភិវឌ្ឍដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់។ បម្រែបម្រួលអាកាសធាតុ, កូវីដ-១៩ និងសង្រ្គាមនៅអឺរ៉ុប បានបង្កើតជាព្យុះមួយដែលបានបង្កការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ ជាងនេះទៅទៀត ឥទ្ធិពលផ្សេងៗដែលកំពុងតែជះមកលើសេដ្ឋកិច្ចពិភពលោកក្នុងទម្រង់នៃការកើនឡើងនៃសម្ពាធសារពើពន្ធ, បំណុលសាធារណៈ, អត្រាការប្រាក់,